18 September 2011

មានG+អូនមានអ្នកថ្មី!



ចង់ចាកចេញតែចិត្តទន្ទេញជាប់
តែងបង្គាប់ ភ្ជាប់អឌិតលាយលំ
បែកគ្នាមិនបានបង្ខំ
ទុកចិត្តនៅទ្រាំ នៅទ្រាំមើលគេឆ្លងឆ្លើយ។

ពេលវេលាសារភាពពីពេលមុន
ពេលនេះស្ងួន អូនភ្លេចរូបបងហើយ
ស្នេហ៍យើងមិនទាន់ដល់ត្រើយ
ស្នេហ៍រលត់
អស់ហើយ ស្នេហ៍អើយនៅទីណា។

ចប់សំណួរ
ដែលសួរហើយឆ្លើយតបរឿងស្នេហា
ចោលចិន្ដា
ដែលធ្លាប់ប្រាថ្នា នឹងគ្នារាល់ថ្ងៃ។

Facebookបងនេះ គឺអស់ជម្រើស
មានG+ អូនមានអ្នកថ្មី
អូនយកគេ រួចចាកចោលបងទីទៃ
ស្នេហ៍ស្រម៉ៃ ស្រម៉ៃត្រឹមអនុស្សា
ចោលសង្សារក្នុងស្រមោល....

2 comments:

  1. អីណា​ អីណីយ​ :P G+ ផ្តាច់ស្នេហ៏

    ReplyDelete
  2. អាណិត​ម្នាក់​ហ្នឹង​ណាស់​

    ReplyDelete