18 September 2011

អាន​ច្រើន​ កើន​ចំណេះ

១. តិណជាតិដើមត្រង់កាច់មែកផ្សាំ ភាគច្រើនគេដាំយកមកស្ល ស្ងោរជ្រក់ញាំភ្លាឬបបរ ត្រួយមានក្លិនល្អប្រហើរជក់។
២. គឺជីនាងវងទងជាប់មែក ក្ដិចស្លឹករំលែកផ្សំគ្រឿងជ្រក់ ត្រូវថ្នាំផ្ដាសាយដេកមិនលក់ ញីដំឲ្យទក់ថ្នាំបំពោក។
៣. រុក្ខជាតិគ្រឿងស្លថ្នាំមែនពិត កែច្នៃប្រឌិតថ្នាំកែរោគ យកផ្សំអាហារយើងបរិភោគ សម្បូរគគោកមានសន្ធឹក។
៤. ត្រូវឈឺក្រពះរមាស់ក ភេសជ្ជៈលាយស្ករគ្រាប់ត្រាំទឹក ឈឺក្បាលផ្ដាសាយក្អកល្ងាចព្រឹក ដើមឫសស្ងោរផឹកធូរស្រឡះ។


ដកស្រង់ចេញពីសៀវភៅ "រុក្ខជាតិឱសថ", និពន្ធជាកាព្យដោយ៖ ឌឹម ដន, បោះពុម្ពដោយ៖ នគរវត្ត

No comments:

Post a Comment